ពិធីប្រគល់ប័ណ្ណសរសើរ និងពិសារអាហារមហាសាមគ្គីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ 🗣️ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៊ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) បានទទួលប័ណ្ណសរសើរ និងសមាជិកសកម្ម ក្នុងកម្មវិធីប្រគល់ប័ណ្ណសរសើរ និងពិសារអាហារមហាសាមគ្គី របស់សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)។ លើសពីនេះទៀត ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច តែងតែបានរួមចំណែកយ៉ាងសកម្មជាមួយសមាគម ដើម្បីលើកស្ទួយវិស័យអចលនវត្ថុនៅកម្ពុជា។ H2H Investment Co., Ltd. achieved the APPRECIATION AWARDS and ACTIVE MEMBER in the event of the CVEA APPRECIATION AWARDS AND GALA DINNER. Additionally, H2H is fully participated with CVEA in promoting real […]
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤
🗣️នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក មុំ ចាន់សុធា នាយកប្រតិបតិ្ត របស់ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៉ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) បានចូលរួមក្នុងពិធី”កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ៕🗣️On 31-January-2024, Mr. Mom Chansothea, CEO of H2H Investment Co., Ltd. joined the Official Launching “Special Program to Promote Investment in Preah Sihanouk Province”.
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូរវាង
នាថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន DeGrand Realty Co., Ltd. និងក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៊ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លើសេវាកម្មដូចជា: 1. សេវាកម្មវាយតម្លៃអចលនទ្រព្យ 2. សេវាកម្មវាយតម្លៃរថយន្ត 3. សេវា ទិញ លក់ ជួល អចលនទ្រព្យ 4. សេវាលក់គម្រោង និងធ្វើទីផ្សារ 5. សេវាប្រឹក្សារអចលនទ្រព្យ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីត្រួតពិនិត្យនិងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបស្ថិតក្នុងភូមិសាស្រ្តសៀមរាប
នៅរសៀលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យនិងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម ហេង លីមទ្រី អនុរដ្ឋលេខាធិការ តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម អ៊ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន […]
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អមដំណើរសម្ដេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អញ្ជើញអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅលើផ្ទៃដីចំនួន ២៦០០ ហិកតា ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកក្នុងស្រុកបាទី ខេត្តតាកែវ ។
ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា ទទួលជួបឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា គោលបំណងនៃជំនួបនាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យសំណង់ និងការរៀបចំទីក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាព្រមទាំងស្វែងយល់អំពីចក្ខុវិស័យរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងវិស័យសំណង់និងការរៀបចំទីក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា និងបញ្ហាប្រឈមដែលក្រសួងកំពុងតែជួបប្រទះផងដែរ។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញជូន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា អំពីការងារមួយចំនួនដូចជាការប្រៀបធៀបការអនុវត្តច្បាប់ស្ដីពីសំណង់ មុននិងក្រោយច្បាប់ស្ដីពីសំណង់ត្រូវបានដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក និងបានលើកឡើងអំពីការងារមួយចំនួនដែលបានពិភាក្សាក្នុងជំនួបកន្លងមកជាមួយ លោកជំទាវ […]