No Comments

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំក្រុមកា​រងារ​អន្តរ​ក្រសួងដើម្បី​ត្រួត​ពិនិត្យ​និង​ចាត់វិធាន​ការ​បង្រ្កាបការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃលិច​ទឹក​នៃ​តំបន់​ទន្លេសាប​ស្ថិត​ក្នុងភូមិសាស្រ្ត​សៀមរាប

នៅ​រសៀល​ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អន្តរ​ក្រសួង​ចុះត្រួត​ពិនិត្យ​និង​ចាត់វិធានការ​បង្រ្កាបការ​ទន្ទ្រាន​ដីរដ្ឋ​ក្នុង​ដែនព្រៃ​លិចទឹក​នៃ​តំបន់​ទន្លេសាប​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​សៀមរាប ដោយ​មានការ​អញ្ជើញ​ចូល​រួម​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន, ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប, ឯកឧត្តម ហេង លីមទ្រី អនុរដ្ឋលេខាធិការ តំណាង​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច, ឯកឧត្តម អ៊ឹម ចាន់ថុល ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស, ឯកឧត្តម​នាយឧត្តម​សេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ តំណាង​ឯកឧត្តម​នាយឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ,ឯកឧត្តម ទៀ សីហា អភិបាល​នៃគណៈ​អភិបាល​ខេត្ត​សៀមរាប ,មន្ត្រី​នៃ​មន្ទីរអង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ក្រុមការងារ​បច្ចេកទេស​ថត​រូប​ពី​លើអាកាស​នៃ​ក្រសួងរៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់៕