No Comments

ពិធីប្រគល់ប័ណ្ណសរសើរ និងពិសារអាហារមហាសាមគ្គីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

🗣️ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៊ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) បានទទួលប័ណ្ណសរសើរ និងសមាជិកសកម្ម ក្នុងកម្មវិធីប្រគល់ប័ណ្ណសរសើរ និងពិសារអាហារមហាសាមគ្គី របស់សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)។ លើសពីនេះទៀត ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច តែងតែបានរួមចំណែកយ៉ាងសកម្មជាមួយសមាគម  ដើម្បីលើកស្ទួយវិស័យអចលនវត្ថុនៅកម្ពុជា។

H2H Investment Co., Ltd. achieved the APPRECIATION AWARDS and ACTIVE MEMBER in the event of the CVEA APPRECIATION AWARDS AND GALA DINNER. Additionally, H2H is fully participated with CVEA in promoting real estate sectors in Cambodia.

https://www.facebook.com/REBPR
No Comments

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤

🗣️នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក មុំ ចាន់សុធា នាយកប្រតិបតិ្ត របស់ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៉ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) បានចូលរួមក្នុងពិធី”កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ៕
🗣️On 31-January-2024, Mr. Mom Chansothea, CEO of H2H Investment Co., Ltd. joined the Official Launching “Special Program to Promote Investment in Preah Sihanouk Province”.

No Comments

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូរវាង

នាថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន DeGrand Realty Co., Ltd. និងក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៊ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) នៅថ្ងៃទី​០៣​ ខែមករា ឆ្នាំ២០២៤ លើសេវាកម្មដូចជា:

1. សេវាកម្មវាយតម្លៃអចលនទ្រព្យ

2. សេវាកម្មវាយតម្លៃរថយន្ត

3. សេវា ទិញ លក់ ជួល អចលនទ្រព្យ

4. សេវាលក់គម្រោង និងធ្វើទីផ្សារ

5. សេវាប្រឹក្សារអចលនទ្រព្យ

No Comments

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំក្រុមកា​រងារ​អន្តរ​ក្រសួងដើម្បី​ត្រួត​ពិនិត្យ​និង​ចាត់វិធាន​ការ​បង្រ្កាបការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃលិច​ទឹក​នៃ​តំបន់​ទន្លេសាប​ស្ថិត​ក្នុងភូមិសាស្រ្ត​សៀមរាប

នៅ​រសៀល​ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អន្តរ​ក្រសួង​ចុះត្រួត​ពិនិត្យ​និង​ចាត់វិធានការ​បង្រ្កាបការ​ទន្ទ្រាន​ដីរដ្ឋ​ក្នុង​ដែនព្រៃ​លិចទឹក​នៃ​តំបន់​ទន្លេសាប​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​សៀមរាប ដោយ​មានការ​អញ្ជើញ​ចូល​រួម​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន, ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប, ឯកឧត្តម ហេង លីមទ្រី អនុរដ្ឋលេខាធិការ តំណាង​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច, ឯកឧត្តម អ៊ឹម ចាន់ថុល ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស, ឯកឧត្តម​នាយឧត្តម​សេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ តំណាង​ឯកឧត្តម​នាយឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ,ឯកឧត្តម ទៀ សីហា អភិបាល​នៃគណៈ​អភិបាល​ខេត្ត​សៀមរាប ,មន្ត្រី​នៃ​មន្ទីរអង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ក្រុមការងារ​បច្ចេកទេស​ថត​រូប​ពី​លើអាកាស​នៃ​ក្រសួងរៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់៕

No Comments

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អម​ដំណើរ​សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញថ្មី

នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និង​ជាប្រធាន​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី អញ្ជើញ​អមដំណើរ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ​ថ្មី នៅលើផ្ទៃដី​ចំនួន ២៦០០ ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល និង​មួយ​ផ្នែក​ក្នុង​ស្រុកបាទី ខេត្តតាកែវ ។

No Comments

ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា ទទួល​ជួប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​នៃ​សាធារណ​រដ្ឋបារាំង​ប្រចាំ​កម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាត​ឱ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ។
ក្នុងជំនួបនេះ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ បានឱ្យដឹងថា គោល​បំណង​នៃ​ជំនួប​នា​ពេលនេះ គឺ​ដើម្បី​ស្វែង​យល់​អំពី​វិស័យ​សំណង់ និង​ការរៀបចំ​ទីក្រុង​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ព្រមទាំង​ស្វែងយល់​អំពី​ចក្ខុវិស័យ​របស់ ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុង​វិស័យ​សំណង់​និង​ការរៀបចំ​ទីក្រុង​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា និង​បញ្ហា​ប្រឈម​ដែល​ក្រសួង​កំពុង​តែ​ជួបប្រទះផងដែរ។ ជា​ការឆ្លើយតប ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​បាន​បង្ហាញ​ជូន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា អំពី​ការងារ​មួយ​ចំនួន​ដូច​ជាការ​ប្រៀបធៀបការ​អនុវត្ត​ច្បាប់​ស្ដីពី​សំណង់ មុន​និង​ក្រោយ​ច្បាប់​​ស្ដីពី​សំណង់​ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក​ និង​បានលើក​ឡើង​អំពី​ការងារ​មួយ​ចំនួន​ដែល​បាន​ពិភាក្សា​ក្នុង​ជំនួប​កន្លង​មកជាមួយ លោកជំទាវ Eva Nguyen Binh កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និង​បានឱ្យដឹងថា ចាប់ពី​ឆ្នាំ២០០០ ដល់ឆ្នាំ ២០១៨ មាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នៃ​ប្រទេស​បារាំង​ចំនួន ៦ គម្រោង មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប ៦៤២៦៥ ម៉ែត្រក្រឡា និង​មានទុន​វិនិយោគ​ចំនួន ១៨ ៤៨៥ ២៩០ ដុល្លារ​អាមេរិច។ ក្រុមហ៊ុន​នៃ​ប្រទេស​បារាំង​ដែល​មាន​ចុះ​បញ្ជី​នៅ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់​នៅ​មាន​សុពលភាព​មានចំនួន ៤ ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​សាងសង់​មួយ​និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ចំនួន ៣។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​បារាំង​និង​កម្ពុជា​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា​ជាយូរ​ណាស់​មកហើយ។ រដ្ឋាភិបាល​បារាំង​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ស្ទើរ​គ្រប់វិស័យ​ក្នុង​នោះ​មាន​វិស័យ​កសិកម្ម អប់រំ សុខាភិបាល ការពារជាតិ អភិវឌ្ឍន៍ជនបទ វប្បធម៌ និង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ក្រៅពីនេះ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) បាន​សន្យា​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជាពី​១០០ ទៅ ១២០ លានអឺរ៉ូ ក្នុង​មួយឆ្នាំ​ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែង​អំណរ​គុណ​ដល់​ស្ថានទូត​នៃ​សាធារណរដ្ឋ​បារាំង​ដែល​តែងតែ​បានផ្ដល់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ និង​បានថ្លែង​អំណរ​គុណ​ចំពោះ​ក្រុមហ៊ុន VINCI របស់​សាធារណរដ្ឋ​បារាំង ដែល​បាន​ជួយ​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​​ក្នុង​ការ​ស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទោះបី​ក្រុមហ៊ុន​កំពុង​ជួបប្រទះ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​បណ្ដាល​ឱ្យ​មាន​ការធ្លាក់ចុះ​ធ្ងន់ធ្ងរ​នៃ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​យ៉ាងណា​ក៏ដោយ។ ឯកឧត្តម Jacques PELLET (ហ្សាក់ ប៉ីឡេ) ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ដល់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​បាន​បង្ហាញ​ជូន​យ៉ាងក្បោះក្បាយ​នូវសមិទ្ធផល​ការងារ និង​ការងារ​ពាក់ព័ន្ធ​កិច្ច​សហ​ប្រតិបត្តិការ រវាង​ក្រសួង​និង​ស្ថានទូត​បារាំង និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាងល្អ​ប្រសើរ ព្រមទាំង​បាន​សន្យា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ឱ្យ​ដំណើរការ​កាន់​តែ​រលូន​បន្ត​ទៀត​ផង​ដែរ៕