ពិធីប្រគល់ប័ណ្ណសរសើរ និងពិសារអាហារមហាសាមគ្គីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ 🗣️ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៊ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) បានទទួលប័ណ្ណសរសើរ និងសមាជិកសកម្ម ក្នុងកម្មវិធីប្រគល់ប័ណ្ណសរសើរ និងពិសារអាហារមហាសាមគ្គី របស់សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)។ លើសពីនេះទៀត ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច តែងតែបានរួមចំណែកយ៉ាងសកម្មជាមួយសមាគម  ដើម្បីលើកស្ទួយវិស័យអចលនវត្ថុនៅកម្ពុជា។ H2H Investment Co., Ltd. achieved the APPRECIATION AWARDS and ACTIVE MEMBER in the event of the CVEA APPRECIATION AWARDS AND GALA DINNER. Additionally, H2H is fully participated with CVEA in promoting real […]

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤

🗣️នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក មុំ ចាន់សុធា នាយកប្រតិបតិ្ត របស់ក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៉ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) បានចូលរួមក្នុងពិធី”កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ៕🗣️On 31-January-2024, Mr. Mom Chansothea, CEO of H2H Investment Co., Ltd. joined the Official Launching “Special Program to Promote Investment in Preah Sihanouk Province”.

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូរវាង

នាថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន DeGrand Realty Co., Ltd. និងក្រុមហ៊ុនអចលនទ្រព្យ អេច2អេច អ៊ិនវេសម៉ិន ឯ.ក (H2H Investment Co., Ltd.) នៅថ្ងៃទី​០៣​ ខែមករា ឆ្នាំ២០២៤ លើសេវាកម្មដូចជា: 1. សេវាកម្មវាយតម្លៃអចលនទ្រព្យ 2. សេវាកម្មវាយតម្លៃរថយន្ត 3. សេវា ទិញ លក់ ជួល អចលនទ្រព្យ 4. សេវាលក់គម្រោង និងធ្វើទីផ្សារ 5. សេវាប្រឹក្សារអចលនទ្រព្យ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំក្រុមកា​រងារ​អន្តរ​ក្រសួងដើម្បី​ត្រួត​ពិនិត្យ​និង​ចាត់វិធាន​ការ​បង្រ្កាបការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃលិច​ទឹក​នៃ​តំបន់​ទន្លេសាប​ស្ថិត​ក្នុងភូមិសាស្រ្ត​សៀមរាប

នៅ​រសៀល​ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អន្តរ​ក្រសួង​ចុះត្រួត​ពិនិត្យ​និង​ចាត់វិធានការ​បង្រ្កាបការ​ទន្ទ្រាន​ដីរដ្ឋ​ក្នុង​ដែនព្រៃ​លិចទឹក​នៃ​តំបន់​ទន្លេសាប​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​សៀមរាប ដោយ​មានការ​អញ្ជើញ​ចូល​រួម​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន, ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប, ឯកឧត្តម ហេង លីមទ្រី អនុរដ្ឋលេខាធិការ តំណាង​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច, ឯកឧត្តម អ៊ឹម ចាន់ថុល ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស, ឯកឧត្តម​នាយឧត្តម​សេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ តំណាង​ឯកឧត្តម​នាយឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន […]

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អម​ដំណើរ​សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញថ្មី

នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និង​ជាប្រធាន​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី អញ្ជើញ​អមដំណើរ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ​ថ្មី នៅលើផ្ទៃដី​ចំនួន ២៦០០ ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល និង​មួយ​ផ្នែក​ក្នុង​ស្រុកបាទី ខេត្តតាកែវ ។

ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា ទទួល​ជួប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​នៃ​សាធារណ​រដ្ឋបារាំង​ប្រចាំ​កម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាត​ឱ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ។ក្នុងជំនួបនេះ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ បានឱ្យដឹងថា គោល​បំណង​នៃ​ជំនួប​នា​ពេលនេះ គឺ​ដើម្បី​ស្វែង​យល់​អំពី​វិស័យ​សំណង់ និង​ការរៀបចំ​ទីក្រុង​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ព្រមទាំង​ស្វែងយល់​អំពី​ចក្ខុវិស័យ​របស់ ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុង​វិស័យ​សំណង់​និង​ការរៀបចំ​ទីក្រុង​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា និង​បញ្ហា​ប្រឈម​ដែល​ក្រសួង​កំពុង​តែ​ជួបប្រទះផងដែរ។ ជា​ការឆ្លើយតប ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​បាន​បង្ហាញ​ជូន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា អំពី​ការងារ​មួយ​ចំនួន​ដូច​ជាការ​ប្រៀបធៀបការ​អនុវត្ត​ច្បាប់​ស្ដីពី​សំណង់ មុន​និង​ក្រោយ​ច្បាប់​​ស្ដីពី​សំណង់​ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក​ និង​បានលើក​ឡើង​អំពី​ការងារ​មួយ​ចំនួន​ដែល​បាន​ពិភាក្សា​ក្នុង​ជំនួប​កន្លង​មកជាមួយ លោកជំទាវ […]