No Comments

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អម​ដំណើរ​សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញថ្មី

នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និង​ជាប្រធាន​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី អញ្ជើញ​អមដំណើរ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ​ថ្មី នៅលើផ្ទៃដី​ចំនួន ២៦០០ ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល និង​មួយ​ផ្នែក​ក្នុង​ស្រុកបាទី ខេត្តតាកែវ ។