No Comments

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំក្រុមកា​រងារ​អន្តរ​ក្រសួងដើម្បី​ត្រួត​ពិនិត្យ​និង​ចាត់វិធាន​ការ​បង្រ្កាបការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃលិច​ទឹក​នៃ​តំបន់​ទន្លេសាប​ស្ថិត​ក្នុងភូមិសាស្រ្ត​សៀមរាប

នៅ​រសៀល​ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អន្តរ​ក្រសួង​ចុះត្រួត​ពិនិត្យ​និង​ចាត់វិធានការ​បង្រ្កាបការ​ទន្ទ្រាន​ដីរដ្ឋ​ក្នុង​ដែនព្រៃ​លិចទឹក​នៃ​តំបន់​ទន្លេសាប​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​សៀមរាប ដោយ​មានការ​អញ្ជើញ​ចូល​រួម​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន, ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប, ឯកឧត្តម ហេង លីមទ្រី អនុរដ្ឋលេខាធិការ តំណាង​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច, ឯកឧត្តម អ៊ឹម ចាន់ថុល ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស, ឯកឧត្តម​នាយឧត្តម​សេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ តំណាង​ឯកឧត្តម​នាយឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ,ឯកឧត្តម ទៀ សីហា អភិបាល​នៃគណៈ​អភិបាល​ខេត្ត​សៀមរាប ,មន្ត្រី​នៃ​មន្ទីរអង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ក្រុមការងារ​បច្ចេកទេស​ថត​រូប​ពី​លើអាកាស​នៃ​ក្រសួងរៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់៕

No Comments

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អម​ដំណើរ​សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញថ្មី

នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និង​ជាប្រធាន​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី អញ្ជើញ​អមដំណើរ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​អាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ​ថ្មី នៅលើផ្ទៃដី​ចំនួន ២៦០០ ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល និង​មួយ​ផ្នែក​ក្នុង​ស្រុកបាទី ខេត្តតាកែវ ។

No Comments

Job Opportunity

តើលោកអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើការក្នុងវិស័យអចលនទ្រព្យដែរឬទេ? ប្រញាប់ឡើង!​ ឱកាសដើម្បីក្លាយជាអ្នកអ្នកជំនាញអចលនវត្ថុប្រកបដោយវិជ្ជាជីវៈ។ ក្រុមហ៊ុនយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ដើម្បីបំពេញមុខដំណែងដូចខាងក្រោម។

បើបងប្អូនចាប់អារម្មណ៍ អាចផ្ញើ​ CV មកកាន់ [email protected] ឬ តាមរយៈ Telegram 016 808 084 ព័ត៌មានបន្ថែម 016 808 084 | 060 808 084 ៕

No Comments

ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ជា សុផារ៉ា ទទួល​ជួប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញសមត្ថភាព​នៃ​សាធារណ​រដ្ឋបារាំង​ប្រចាំ​កម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាត​ឱ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ។
ក្នុងជំនួបនេះ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ បានឱ្យដឹងថា គោល​បំណង​នៃ​ជំនួប​នា​ពេលនេះ គឺ​ដើម្បី​ស្វែង​យល់​អំពី​វិស័យ​សំណង់ និង​ការរៀបចំ​ទីក្រុង​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ព្រមទាំង​ស្វែងយល់​អំពី​ចក្ខុវិស័យ​របស់ ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុង​វិស័យ​សំណង់​និង​ការរៀបចំ​ទីក្រុង​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា និង​បញ្ហា​ប្រឈម​ដែល​ក្រសួង​កំពុង​តែ​ជួបប្រទះផងដែរ។ ជា​ការឆ្លើយតប ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​បាន​បង្ហាញ​ជូន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា អំពី​ការងារ​មួយ​ចំនួន​ដូច​ជាការ​ប្រៀបធៀបការ​អនុវត្ត​ច្បាប់​ស្ដីពី​សំណង់ មុន​និង​ក្រោយ​ច្បាប់​​ស្ដីពី​សំណង់​ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក​ និង​បានលើក​ឡើង​អំពី​ការងារ​មួយ​ចំនួន​ដែល​បាន​ពិភាក្សា​ក្នុង​ជំនួប​កន្លង​មកជាមួយ លោកជំទាវ Eva Nguyen Binh កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និង​បានឱ្យដឹងថា ចាប់ពី​ឆ្នាំ២០០០ ដល់ឆ្នាំ ២០១៨ មាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នៃ​ប្រទេស​បារាំង​ចំនួន ៦ គម្រោង មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប ៦៤២៦៥ ម៉ែត្រក្រឡា និង​មានទុន​វិនិយោគ​ចំនួន ១៨ ៤៨៥ ២៩០ ដុល្លារ​អាមេរិច។ ក្រុមហ៊ុន​នៃ​ប្រទេស​បារាំង​ដែល​មាន​ចុះ​បញ្ជី​នៅ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់​នៅ​មាន​សុពលភាព​មានចំនួន ៤ ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​សាងសង់​មួយ​និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ចំនួន ៣។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​បារាំង​និង​កម្ពុជា​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា​ជាយូរ​ណាស់​មកហើយ។ រដ្ឋាភិបាល​បារាំង​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ស្ទើរ​គ្រប់វិស័យ​ក្នុង​នោះ​មាន​វិស័យ​កសិកម្ម អប់រំ សុខាភិបាល ការពារជាតិ អភិវឌ្ឍន៍ជនបទ វប្បធម៌ និង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ក្រៅពីនេះ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) បាន​សន្យា​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជាពី​១០០ ទៅ ១២០ លានអឺរ៉ូ ក្នុង​មួយឆ្នាំ​ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែង​អំណរ​គុណ​ដល់​ស្ថានទូត​នៃ​សាធារណរដ្ឋ​បារាំង​ដែល​តែងតែ​បានផ្ដល់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និងសំណង់ និង​បានថ្លែង​អំណរ​គុណ​ចំពោះ​ក្រុមហ៊ុន VINCI របស់​សាធារណរដ្ឋ​បារាំង ដែល​បាន​ជួយ​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​​ក្នុង​ការ​ស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទោះបី​ក្រុមហ៊ុន​កំពុង​ជួបប្រទះ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​បណ្ដាល​ឱ្យ​មាន​ការធ្លាក់ចុះ​ធ្ងន់ធ្ងរ​នៃ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​យ៉ាងណា​ក៏ដោយ។ ឯកឧត្តម Jacques PELLET (ហ្សាក់ ប៉ីឡេ) ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ដល់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​បាន​បង្ហាញ​ជូន​យ៉ាងក្បោះក្បាយ​នូវសមិទ្ធផល​ការងារ និង​ការងារ​ពាក់ព័ន្ធ​កិច្ច​សហ​ប្រតិបត្តិការ រវាង​ក្រសួង​និង​ស្ថានទូត​បារាំង និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាងល្អ​ប្រសើរ ព្រមទាំង​បាន​សន្យា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ ឱ្យ​ដំណើរការ​កាន់​តែ​រលូន​បន្ត​ទៀត​ផង​ដែរ៕

No Comments

ឱកាសការងារ!

នេះជាឱកាសពិសេសសម្រាប់បងប្អូនដើម្បីក្លាយជាភ្នាក់ងារដែលមានវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យ។​ ​ជួបជាមួយអ្នកជំនាញអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ ជាច្រើនឆ្នាំក្នុងវិស័យនេះ

ជួយណែនាំ​ និងជួយបណ្ដុះបណ្ដាលបង្អូនឱ្យក្លាយជាអ្នកជំនាញ។

ជ្រើសរើសបុគ្គលិកបម្រើសេវាអតិថិជន និងភ្នាក់ងារអចលនវត្ថុ ជាច្រើនរូប (ការិយាល័យកណ្តាល)

បើបងប្អូនចាប់អារម្មណ៍ អាចផ្ញើ​ CV មកកាន់ [email protected] ឬ តាមរយៈ Telegram

ព័ត៌មានបន្ថែម 016 808 084 | 060 808 084 ៕